khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២  អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រិន្ទបាលទោ ឆៃ រ័ត្ន ដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយសៀមឈ្លានពាន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្តដា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកព្រិន្ទបាលទោ ឆៃ រ័ត្ន កងពលតូចអន្តរាគមន៍លេខ៩ វិរៈសេនាតូចអន្តរាគមន៍លេខ៣៩៤ កងទ័ពជើងគោក ដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយសៀមឈ្លានពាន ដើម្បីការពារបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១១:៣០នាទីយប់ ក្នុងជន្មាយុ៤៧ឆ្នាំ។

    សពរបស់លោកព្រិន្ទបាលទោ ឆៃ រ័ត្ន ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះសាសនា នៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail